Diễu hành quốc tế cho các dân tộc bị áp bức tại Paris
Diễu hành quốc tế cho các dân tộc bị áp bức
Hôm thứ bảy 22.10.2011, tại ba thành phố lớn Rome, Berlin, Paris,đã diễn ra Ngày Diễu hành cho Nhân dân tại các nước bị áp bức được Tự do. Nhân dịp này, tổ chức Socità Libera lấy chữ ký cho bản Kiến nghị gửi Quốchội Châu Âu yêu cầu lấy ngày 22.10 thường năm làm “ Ngày Châu Âu Tự do cho các Nhóm Sắc tộc và các Dân tộc bị áp bức”. Tại thủ đô Paris, cuộc Diễu hành bắt đầu từ 15 giờ chiều và kết thúc lúc 20 giờ tại Công trường Bocca della Verità. Đông đảo nhân dân Ý tháp tùng cùng với các phái đoàn Tây Tạng, Việt Nam, Uyghour, Miến Điện, Iran, v.v…
Trong bài diễn văn khai mạc, Ông Olita Vincenzo, Chủ tịch tổ chức Società Libera, cho biết : “Lý tưởng bênh vực tự do cho nhân dân tại các nước bị áp bức đã được các xã hội dân sự chú tâm. Nhưng chúng ta đang chứng kiến tình hình sa sút trong một phần tư các quốc gia thành viên LHQ. Tự do cá nhân bị trắng trợn chà đạp, nhân danh phát triển kinh tế và các quan hệ quốc tế. Tự do cá nhân, tự do ngôn luận, tự do tôn giáo và tự do quyết định vận mệnh con người của hàng triệu nam nữ trên trái đất bị tước đoạt.
Trong bài phát biểu, ông Võ Văn Ái nhắc tới “Những cuộc biểu tình rầm rộ từ ba tháng qua tại Saigon và Hà Nội để phản đối Trung quốc xâm lăng Việt Nam. Nhưng hôm nay nhà cầm quyền Hà Nội đã cấm đoán và đàn áp, bắt bớ người biểu tình. Người Việt chúng tôi có miệng không được nói, dù tại Việt Nam có trên 700 tờ báo, hằng trăm đài truyền hình và phát thanh. Nhưng tất cả là của Đảng và do Đảng kiểm soát. “Dân chúng Việt Nam đang sống dưới hai tròng ách nô lệ : nô lệ đảng Cộng sản Việt và nô lệ đảng Cộng sản Trung quốc. Chúng tôi kêu gọi các bạn tham gia cuộc Diễu hành Quốc tế lần thứ Tư này hãy ủng hộ chúng tôi, đòi hỏi nhà cầm quyền Hà Nội phải ban hành luật tự do biểu tình. Chúng tôi kêu gọi các cơ quan truyền thông, báo chí có mặt hôm nay hãy viết lên thực tại nhân quyền bị chà đạp, dân chủ bị đàn áp tại Việt Nam hôm nay”.

“Qua cuộc Diễu hành Quốc tế lần thứ Tư này, chúng tôi muốn nhân dân Châu Âu cùng tham gia bảo vệ nhân quyền. Vì chúng tôi nghĩ rằng biểu tỏ tình liên đới một cách chung chung, hoặc thỉnh thoảng mới lên tiếng bênh vực cho những trường hợp riêng lẻ là quá thiếu sót. Đã đến lúc các quốc gia Châu Âu phải có ý thức dấn thân thông qua công dân của mình”.
Đã đến lúc cho mọi người thuộc các nhân dân bị áp chế này được hàn gắn vết thương và hòa hợp. Chúng tôi còn phải diễu hành cho tự do bao lâu sự tự do của nhân dân Uyghur còn bị tước đoạt. Hôm nay chúng tôi diễu hành tại Rome, Paris và Berlin. Sẽ đến lúc chúng tôi diễu hành tại Urumchi, Lhasa và Bắc Kinh. Ngày đó không lâu đâu”.
Trong bài phát biểu, ông Võ Văn Ái nhắc tới “Những cuộc biểu tình rầm rộ từ ba tháng qua tại Saigon và Hà Nội để phản đối Trung quốc xâm lăng Việt Nam. Nhưng hôm nay nhà cầm quyền Hà Nội đã cấm đoán và đàn áp, bắt bớ người biểu tình. Người Việt chúng tôi có miệng không được nói, dù tại Việt Nam có trên 700 tờ báo, hằng trăm đài truyền hình và phát thanh. Nhưng tất cả là của Đảng và do Đảng kiểm soát. “Dân chúng Việt Nam đang sống dưới hai tròng ách nô lệ : nô lệ đảng Cộng sản Việt và nô lệ đảng Cộng sản Trung quốc. Chúng tôi kêu gọi các bạn tham gia cuộc Diễu hành Quốc tế lần thứ Tư này hãy ủng hộ chúng tôi, đòi hỏi nhà cầm quyền Hà Nội phải ban hành luật tự do biểu tình. Chúng tôi kêu gọi các cơ quan truyền thông, báo chí có mặt hôm nay hãy viết lên thực tại nhân quyền bị chà đạp, dân chủ bị đàn áp tại Việt Nam hôm nay”.
Được biết tại Paris, một cuộc diễu hành tương tự được tổ chức. Đoàn diễu hành đi từ Tượng đài Tự do ở cầu Grenelle đến Công trường Nhân quyền Trocadéro. Và tại Berlin, Đức quốc, đi từ Checkpoint Charlie đến Cổng Brandenburger.
បញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូខ្មែរនៅដែនសុរិន្ទ

៣ខ្មែរ
រដ្ឋាភិបាលថៃកំពុងផ្ដល់ថវិកាដល់មន្ទីរអប់រំខេត្តរបស់ខ្លួន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំនួន៤ ដូចជាខេត្តសុរិន្ទ បុរីរម្យ ភាសាថៃហៅថា ប៊ុរីរ៉័ម និងខេត្ត ស៊ីសាកេត ឱ្យរៀបចំកម្មវិធីបង្រៀនភាសាខ្មែរក្នុងប្រពន្ធអប់រំដល់សិស្ស ថ្នាក់មធ្យមសិក្សា។
មន្ត្រីអប់រំនៅខេត្តសុរិន្ទ ប្រទេសថៃ បានឱ្យដឹងថា មានគ្រូបង្រៀនថៃកម្រិតមធ្យមសិក្សាចំនួនជាង ៤០នាក់ ដែលមានអ្នកគ្រូចំនួន ១៣នាក់ បានបិទវគ្គបញ្ចប់ការអប់រំបណ្ដុះបណ្ដាលគ្រូសម្រាប់បង្រៀនភាសាខ្មែរ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១០។
ចាងហ្វាងសាលារៀនប្រាសាទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត (Paichayan Chantakhet) មានប្រសាសន៍តាមទូរស័ព្ទថា វគ្គអប់រំគ្រូភាសាខ្មែរនេះ គឺធ្វើឡើងសម្រាប់ការបង្រៀនអក្សរខ្មែរ នៅតាមសាលារៀនចំនួន២៣ ក្នុងខេត្ត៣ ដែលមានខ្មែររស់នៅ គឺខេត្តសុរិន្ទ ខេត្តបុរីរម្យ ភាសាថៃហៅថាប៊ុរីរ៉័ម និងខេត្តស៊ីសាកេត ៖ "ឥឡូវនេះយើងបានចាប់អប់រំពួកគ្រូបង្រៀនទាំងអស់ ២៣សាលា បានមកប្រជុំបង្រៀនខាងអក្សរខ្មែរ។ ទំនាក់ទំនងខាងកម្ពុជា បានមកចាប់ដៃគ្នាខាងថៃនេះ បានមកបង្រៀនឱ្យចេះអក្សរខាងខ្មែរ"។
ប្រធានមជ្ឈមណ្ឌលភាសា និងវប្បធម៌ខ្មែរ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា (Boonruang Kajamary) មានប្រសាសន៍ វគ្គអប់រំគ្រូសម្រាប់បង្រៀនភាសាខ្មែរនេះ មានរយៈពេល ៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ត្រូវបានរៀបចំឡើងតាមកម្មវិធីរបស់មន្ទីរអប់រំខេត្តសុរិន្ទ ហើយទទួលថវិកាពីរដ្ឋាភិបាលថៃ។
លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍បញ្ជាក់បន្ថែមថា វគ្គអប់រំគ្រូ គឺធ្វើឡើងតាមកម្មវិធីមួយឈ្មោះថា "កម្មវិធីអប់រំភាសាខ្មែរ" របស់មជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដែលមានទិសដៅអប់រំសិស្សនៅក្នុងសាលាទាំងនោះឱ្យបានចេះដឹងអំពីអក្សរ និងវប្បធម៌ខ្មែរ។ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍បញ្ជាក់បន្ថែមថា កម្មវិធីអប់រំភាសាខ្មែរនៅតាមសាលានេះ គឺឋិតក្នុងកម្មវិធីអប់រំពហុភាសានៃក្រសួងអប់រំរបស់រដ្ឋាភិបាលថៃ។
លោកបន្តថា កម្មវិធីអប់រំភាសាខ្មែរនេះ គឺទើបតែចាប់ផ្ដើមដំណើរការនៅដើមខែធ្នូ ឆ្នាំ២០១០ ដែលទើបចាប់ផ្ដើមបណ្ដុះបណ្ដាលអំពីសៀវភៅក្បួនខ្នាតបង្រៀនអក្សរខ្មែរសម្រាប់គ្រូ។ នៅជំហានបន្ទាប់ មជ្ឈមណ្ឌលនឹងបង្កើតសៀវភៅសិក្សាភាសាខ្មែរ សម្រាប់សិស្សនៅតាមសាលារៀនក្នុងខេត្តទាំងនេះ។ លោក ប៊ុនរឿង ថ្លែងឱ្យដឹងដែរថា មជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ ទទួលបន្ទុកអនុវត្តគម្រោងកម្មវិធីអប់រំភាសាខ្មែរ នៅក្នុងខេត្តដូចជា នគររាជសីមា, ស៊ីសាកេត, បុរីរម្យ និងខេត្តសុរិន្ទ ៖ "គម្រោងការនេះជាគម្រោងការខាងសាលារៀនប្រាសាទវិទ្យាគារ បានបន្ទុកពីក្រសួងអប់រំមកដំណើរការបង្រៀនពហុភាសា ហើយមានគ្រោងការអប់រំគ្រូមកពីនគររាជសីមា បុរីរ៉័ម សុរិន្ទ ស៊ីសាកេតផង ពីរ បី បួនខេត្តនេះ។ យើងទទួលបន្ទុកកិច្ចការនេះ"។
បណ្ឌិតភាសានៅសកលវិទ្យាល័យសារៈខាម ក្នុងខេត្តសារៈខាម ប្រទេសថៃ លោក ប៉ាន់ញ៉ាត់ សាលី ដែលបានបើកបង្រៀនភាសាខ្មែរ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយមកចូលរួមបណ្ដុះបណ្ដាលគ្រូភាសាខ្មែរនៅក្នុងវគ្គនេះ បានថ្លែងថា លោករីករាយ និងគាំទ្រចំពោះការបង្រៀនភាសាខ្មែរ ដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដើម្បីឱ្យបានចេះដឹងអំពីភាសារបស់ខ្លួនឯង ៖ "ខ្ញុំគាំទ្រព្រោះចង់ឱ្យកូនចៅចេះដឹងភាសារបស់ខ្លួនឯងផង។ ទោះបីខ្មែរសុរិន្ទអាចនិយាយភាសាខ្មែរសុរិន្ទ តែអត់ចេះតួអក្សរ អត់ចេះអាន ហើយពាក្យខ្លះមិនចេះពាក្យខ្មែរខាងកម្ពុជាយើងផង"។
តំណាងគ្រូបង្រៀនមួយ មកពីស្រុកគោកខណ្ឌ ខេត្តស៊ីសាកេត ថ្លែងថា លោក សុភៀន ខាំវង់ (Supian Khamvong) មានការចាប់អារម្មណ៍ខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលភាសាខ្មែរនេះ ដែលជាការចាប់ផ្ដើមឱ្យលោកចេះអាន និងសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ ដូចខ្មែរនៅខាងកម្ពុជា។ នៅពេលជម្រាបសួរថា តើកម្មវិធីនេះនឹងត្រូវយកតាមភាសារបស់ខ្មែរសុរិន្ទ ឬតាមភាសានៅកម្ពុជាបច្ចុប្បន្ន។ លោក សុភៀន ថ្លែងថាត្រូវយកទាំងពីរ ៖ "ភាសាទំនាក់ទំនងរវាងប្រទេស ចង់ឱ្យមានការរៀនសូត្រដូចគ្នា ហើយភាសានិយាយតាមតំបន់ដូចជាខេត្តស៊ីសាកេត ខេត្តបុរីរ៉័ម ខេត្តអីជាប់គ្នាព្រំដែនថៃ-កម្ពុជាហ្នឹង ក៏ចង់ឱ្យអភិរក្សផងដែរ។ ចង់ឱ្យពង្រីកបន្ថែមភាសាខ្មែរ ដើម្បីងាយស្រួលទំនាក់ទំនងគ្នារវាងប្រទេស ហើយចងសម្ព័ន្ធមេត្រីភាពដ៏ល្អរវាងគ្នា និងគ្នា"។
លោក សុភៀន មានប្រសាសន៍បន្តថា ការរៀនអក្សរខ្មែរសម្រាប់រូបលោក មិនមានការលំបាកប៉ុន្មានទេ ពីព្រោះអក្សរទាំងពីរមានលក្ខណៈស្រដៀងគ្នា ហើយអក្សរខ្មែរខុសពីអក្សរថៃត្រង់ថាមានសក់ និងត្រួតជើង។ លោកថ្លែងថា ការរៀនអក្សរខ្មែរហាក់ដូចជាការងាកទៅរៀនអំពីក្រឹត្យក្រមបុរាណវិញ។
ព័ត៌មានដកស្រង់ពីគេហទំព័រមួយ ឈ្មោះថា រ៉េហ្វវើល (Refworld) ដែលចេញផ្សាយកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១០ បានបង្ហាញថា ជនជាតិភាគតិចខ្មែរ ដែលកំពុងរស់នៅក្នុងទឹកដីថៃ ដែលជាប់ព្រំដែនកម្ពុជា មានចំនួនជាង ១លាន ២សែននាក់។
ចាងហ្វាងវិទ្យាស្ថានប្រាសាទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត មានប្រសាសន៍ថា សៀវភៅសិក្សាភាសាខ្មែរនៅតាមសាលាមធ្យមសិក្សានោះ រៀបចំឡើងដោយមជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ នៅក្នុងខេត្តសុរិន្ទ និងមានការអញ្ជើញគ្រូ២រូបពីកម្ពុជា ឱ្យជួយពិនិត្យអក្ខរាវិរុទ្ធផង។ លោកបន្តថា ខាងមជ្ឈមណ្ឌលធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈជាមួយសាលារៀនសម្ដេចឪ នៅខេត្តសៀមរាប ទាក់ទងនឹងការសិក្សាភាសាខ្មែរនេះ៕ អត្ថបទដកស្រង់ៈ
រូបថតអនុស្សាវរីយ៍ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល
គ្រូភាសាខ្មែរនៅមន្ទីរអប់រំខេត្តសុរិន្ទ
ដោយ ឡេង ម៉ាលីរដ្ឋាភិបាលថៃកំពុងផ្ដល់ថវិកាដល់មន្ទីរអប់រំខេត្តរបស់ខ្លួន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំនួន៤ ដូចជាខេត្តសុរិន្ទ បុរីរម្យ ភាសាថៃហៅថា ប៊ុរីរ៉័ម និងខេត្ត ស៊ីសាកេត ឱ្យរៀបចំកម្មវិធីបង្រៀនភាសាខ្មែរក្នុងប្រពន្ធអប់រំដល់សិស្ស ថ្នាក់មធ្យមសិក្សា។
មន្ត្រីអប់រំនៅខេត្តសុរិន្ទ ប្រទេសថៃ បានឱ្យដឹងថា មានគ្រូបង្រៀនថៃកម្រិតមធ្យមសិក្សាចំនួនជាង ៤០នាក់ ដែលមានអ្នកគ្រូចំនួន ១៣នាក់ បានបិទវគ្គបញ្ចប់ការអប់រំបណ្ដុះបណ្ដាលគ្រូសម្រាប់បង្រៀនភាសាខ្មែរ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១០។
ចាងហ្វាងសាលារៀនប្រាសាទ ក្នុងស្រុកប្រាសាទ ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត (Paichayan Chantakhet) មានប្រសាសន៍តាមទូរស័ព្ទថា វគ្គអប់រំគ្រូភាសាខ្មែរនេះ គឺធ្វើឡើងសម្រាប់ការបង្រៀនអក្សរខ្មែរ នៅតាមសាលារៀនចំនួន២៣ ក្នុងខេត្ត៣ ដែលមានខ្មែររស់នៅ គឺខេត្តសុរិន្ទ ខេត្តបុរីរម្យ ភាសាថៃហៅថាប៊ុរីរ៉័ម និងខេត្តស៊ីសាកេត ៖ "ឥឡូវនេះយើងបានចាប់អប់រំពួកគ្រូបង្រៀនទាំងអស់ ២៣សាលា បានមកប្រជុំបង្រៀនខាងអក្សរខ្មែរ។ ទំនាក់ទំនងខាងកម្ពុជា បានមកចាប់ដៃគ្នាខាងថៃនេះ បានមកបង្រៀនឱ្យចេះអក្សរខាងខ្មែរ"។
ប្រធានមជ្ឈមណ្ឌលភាសា និងវប្បធម៌ខ្មែរ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា (Boonruang Kajamary) មានប្រសាសន៍ វគ្គអប់រំគ្រូសម្រាប់បង្រៀនភាសាខ្មែរនេះ មានរយៈពេល ៥ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ត្រូវបានរៀបចំឡើងតាមកម្មវិធីរបស់មន្ទីរអប់រំខេត្តសុរិន្ទ ហើយទទួលថវិកាពីរដ្ឋាភិបាលថៃ។
លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍បញ្ជាក់បន្ថែមថា វគ្គអប់រំគ្រូ គឺធ្វើឡើងតាមកម្មវិធីមួយឈ្មោះថា "កម្មវិធីអប់រំភាសាខ្មែរ" របស់មជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃ ដែលមានទិសដៅអប់រំសិស្សនៅក្នុងសាលាទាំងនោះឱ្យបានចេះដឹងអំពីអក្សរ និងវប្បធម៌ខ្មែរ។ លោក ប្រៈដែង ប៊ុនរឿង គុជៈម៉ា មានប្រសាសន៍បញ្ជាក់បន្ថែមថា កម្មវិធីអប់រំភាសាខ្មែរនៅតាមសាលានេះ គឺឋិតក្នុងកម្មវិធីអប់រំពហុភាសានៃក្រសួងអប់រំរបស់រដ្ឋាភិបាលថៃ។
ចាងហ្វាងសាលារៀនប្រាសាទ ខេត្តសុរិន្ទ លោក ផៃចៈយ៉ុន ចាន់តៈខេត មានប្រសាសន៍ទៀតថា ការអប់រំភាសាខ្មែរ ក៏ជាកម្មវិធីពហុភាសាមួយស្របតាមគោលការណ៍របស់សមាគមអាស៊ាន ដែលចង់ឱ្យពលរដ្ឋនៃប្រទេសសមាជិកនិមួយៗ ចេះដឹងអំពីភាសានានានៅក្នុងតំបន់ ៖ "នេះយើងធ្វើខាងលាវ ខាងវៀតណាម ខាងភូមា ខាងអីទាំងអស់ក្នុងអាស៊ាននេះ។ ព្រោះអីបានចង់ឱ្យកូនក្មេងដឹងច្រើនភាសា ព្រោះចង់ឱ្យក្មេងនៅក្នុងសាលារៀននេះដឹង (ស្គាល់) គ្នា ដើម្បីកុំឱ្យមានបញ្ហាអីតទៅមុខ។ នេះជាបញ្ហារបស់អាស៊ាន"។លោកបន្តថា កម្មវិធីអប់រំភាសាខ្មែរនេះ គឺទើបតែចាប់ផ្ដើមដំណើរការនៅដើមខែធ្នូ ឆ្នាំ២០១០ ដែលទើបចាប់ផ្ដើមបណ្ដុះបណ្ដាលអំពីសៀវភៅក្បួនខ្នាតបង្រៀនអក្សរខ្មែរសម្រាប់គ្រូ។ នៅជំហានបន្ទាប់ មជ្ឈមណ្ឌលនឹងបង្កើតសៀវភៅសិក្សាភាសាខ្មែរ សម្រាប់សិស្សនៅតាមសាលារៀនក្នុងខេត្តទាំងនេះ។ លោក ប៊ុនរឿង ថ្លែងឱ្យដឹងដែរថា មជ្ឈមណ្ឌលភាសា និងអរិយធម៌ខ្មែរ ទទួលបន្ទុកអនុវត្តគម្រោងកម្មវិធីអប់រំភាសាខ្មែរ នៅក្នុងខេត្តដូចជា នគររាជសីមា, ស៊ីសាកេត, បុរីរម្យ និងខេត្តសុរិន្ទ ៖ "គម្រោងការនេះជាគម្រោងការខាងសាលារៀនប្រាសាទវិទ្យាគារ បានបន្ទុកពីក្រសួងអប់រំមកដំណើរការបង្រៀនពហុភាសា ហើយមានគ្រោងការអប់រំគ្រូមកពីនគររាជសីមា បុរីរ៉័ម សុរិន្ទ ស៊ីសាកេតផង ពីរ បី បួនខេត្តនេះ។ យើងទទួលបន្ទុកកិច្ចការនេះ"។
បណ្ឌិតភាសានៅសកលវិទ្យាល័យសារៈខាម ក្នុងខេត្តសារៈខាម ប្រទេសថៃ លោក ប៉ាន់ញ៉ាត់ សាលី ដែលបានបើកបង្រៀនភាសាខ្មែរ ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ហើយមកចូលរួមបណ្ដុះបណ្ដាលគ្រូភាសាខ្មែរនៅក្នុងវគ្គនេះ បានថ្លែងថា លោករីករាយ និងគាំទ្រចំពោះការបង្រៀនភាសាខ្មែរ ដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសថៃ ដើម្បីឱ្យបានចេះដឹងអំពីភាសារបស់ខ្លួនឯង ៖ "ខ្ញុំគាំទ្រព្រោះចង់ឱ្យកូនចៅចេះដឹងភាសារបស់ខ្លួនឯងផង។ ទោះបីខ្មែរសុរិន្ទអាចនិយាយភាសាខ្មែរសុរិន្ទ តែអត់ចេះតួអក្សរ អត់ចេះអាន ហើយពាក្យខ្លះមិនចេះពាក្យខ្មែរខាងកម្ពុជាយើងផង"។
តំណាងគ្រូបង្រៀនមួយ មកពីស្រុកគោកខណ្ឌ ខេត្តស៊ីសាកេត ថ្លែងថា លោក សុភៀន ខាំវង់ (Supian Khamvong) មានការចាប់អារម្មណ៍ខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលភាសាខ្មែរនេះ ដែលជាការចាប់ផ្ដើមឱ្យលោកចេះអាន និងសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ ដូចខ្មែរនៅខាងកម្ពុជា។ នៅពេលជម្រាបសួរថា តើកម្មវិធីនេះនឹងត្រូវយកតាមភាសារបស់ខ្មែរសុរិន្ទ ឬតាមភាសានៅកម្ពុជាបច្ចុប្បន្ន។ លោក សុភៀន ថ្លែងថាត្រូវយកទាំងពីរ ៖ "ភាសាទំនាក់ទំនងរវាងប្រទេស ចង់ឱ្យមានការរៀនសូត្រដូចគ្នា ហើយភាសានិយាយតាមតំបន់ដូចជាខេត្តស៊ីសាកេត ខេត្តបុរីរ៉័ម ខេត្តអីជាប់គ្នាព្រំដែនថៃ-កម្ពុជាហ្នឹង ក៏ចង់ឱ្យអភិរក្សផងដែរ។ ចង់ឱ្យពង្រីកបន្ថែមភាសាខ្មែរ ដើម្បីងាយស្រួលទំនាក់ទំនងគ្នារវាងប្រទេស ហើយចងសម្ព័ន្ធមេត្រីភាពដ៏ល្អរវាងគ្នា និងគ្នា"។
លោក សុភៀន មានប្រសាសន៍បន្តថា ការរៀនអក្សរខ្មែរសម្រាប់រូបលោក មិនមានការលំបាកប៉ុន្មានទេ ពីព្រោះអក្សរទាំងពីរមានលក្ខណៈស្រដៀងគ្នា ហើយអក្សរខ្មែរខុសពីអក្សរថៃត្រង់ថាមានសក់ និងត្រួតជើង។ លោកថ្លែងថា ការរៀនអក្សរខ្មែរហាក់ដូចជាការងាកទៅរៀនអំពីក្រឹត្យក្រមបុរាណវិញ។
វគ្គអប់រំបណ្ដុះបណ្ដាលគ្រូភាសាខ្មែរ សម្រាប់ថ្នាក់មធ្យមសិក្សាក្នុងប្រពន្ធសាលារដ្ឋនៅពេលនេះ ត្រូវបានលោកចាងហ្វាងវិទ្យាស្ថានប្រាសាទ លោក ផៃចៈយ៉ុន ចាន់តៈខេត ថ្លែងឱ្យដឹងថា គឺជាលើកទីមួយ។
ការបង្រៀនភាសាខ្មែរដល់ពលរដ្ឋខ្មែរ នៅក្នុងខេត្តសុរិន្ទ ប្រទេសថៃកន្លងមក ត្រូវបានផ្ដួចផ្ដើមដោយលោក ឆៃមង្គល ឆ្លើមស៊ុកជិតស៊្រី ដែលធ្វើកម្មវិធីបង្រៀនភាសាខ្មែរនៅតាមភូមិ។ លោកបណ្ឌិត ប៉ាន់ញ៉ាត់ សាលី មានប្រសាសន៍ថា កម្មវិធីបង្រៀនភាសាខ្មែររបស់លោក ឆៃមុងគុល និងកម្មវិធីថ្មីនេះ មានលក្ខណៈស្រដៀងគ្នា ក៏ប៉ុន្តែការបង្រៀនភាសាខ្មែររបស់លោក ឆៃមុងគុល ជាការបង្រៀនដោយគម្រោងអង្គការក្រៅរដ្ឋាភិបាល ហើយកម្មវិធីបង្រៀនភាសាខ្មែរនៅសាលាមធ្យមសិក្សានេះ គឺជាកម្មវិធីក្នុងប្រពន្ធអប់រំរបស់រដ្ឋ ៖ "កម្មវិធីនេះគាំទ្រអាហារូបករណ៍លុយកាក់ដែលឱ្យមកហ្នឹង គឺពីខាងរដ្ឋាភិបាលថៃគេគាំទ្រមក ប៉ុន្តែលោក ឆៃមង្គល ជាក្រៅប្រព័ន្ធ។ កម្មវិធីដូចគ្នា តែអាស្រ័យតាមរយៈអាហារូបករណ៍ ដែលទទួលមក។ កម្មវិធីសិក្សាដូចគ្នាទាំងអស់"។ព័ត៌មានដកស្រង់ពីគេហទំព័រមួយ ឈ្មោះថា រ៉េហ្វវើល (Refworld) ដែលចេញផ្សាយកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១០ បានបង្ហាញថា ជនជាតិភាគតិចខ្មែរ ដែលកំពុងរស់នៅក្នុងទឹកដីថៃ ដែលជាប់ព្រំដែនកម្ពុជា មានចំនួនជាង ១លាន ២សែននាក់។